បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Liverpool នឹងត្រូវប្រឈមមុខនឹងការប្រជែងគ្នាដើម្បីស្វែងរកគោលដៅអ្នកចាត់ការកំពូលថ្មីសម្រាប់រដូវក្តៅនេះ។

ក្នុងនោះ លោក Xabi Alonso ទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Bayern Munich និងលោក Roberto de Zerbi របស់ក្លឹប Brighton ស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប Manchester United ប្រសិនបើពួកគេបណ្តេញលោក Erik ten Hag នៅរដូវក្តៅនេះ៕
