បរទេស៖ ក្លឹប Manchester United បានទទួលភ្លើងខៀវក្នុងការផ្ទេរយកកីឡាករ Michael Olise របស់ Crystal Palace ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ Football.london បានអោយដឹងថាកីឡាករ Olise ចង់ទៅកាន់ទឹកដី Old Trafford ជាជាងទៅកាន់ Chelsea។ កីឡាករ Olise គឺជាអ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម ហើយក្លឹបម្ចាស់ជើងឯក Premier League ១៣សម័យរូបនេះក៏ចាប់អារម្មណ៍គាត់ដូចគ្នា។

កីឡាករវ័យ ២២ឆ្នាំរូនេះ ដូចជានៅតាមផ្លូវទៅកាន់ Stamford Bridge កាលពីរដូវក្តៅមុន ក្រោយក្លឹបតោខៀវបានដាក់ចំណាយ ៣៥លានផោនសម្រាប់បង់ផ្តាច់កុងត្រារបស់គាត់ ប៉ុន្តែនៅទីបំផុតគាត់បានបន្តស្នាក់នៅ Selhurst Park និងបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងថ្មីមួយជាមួយក្លឹប Crystal Palace៕