បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានអោយដឹងថាក្លឹប Marseille បានធ្វើការពិភាក្សាជាមួយនឹងក្លឹប Borussia Dortmund ទៅលើការផ្ទេរកីឡាករ Gio Reyna ដោយពួកគេចង់ឆក់យកការផ្ទេរមួយនេះពីខាងក្លឹប Nottingham Forest។

ក្លឹបនៅ Premier League បានរាយការណ៍អំពីការនិយាយព្រមព្រៀងគ្នាជាមួយនឹងកីឡាករ Reyna ទៅលើការខ្ចីជើង ប៉ុន្តែបើយោងតាមការចេញផ្សាយចុងក្រោយបានអោយដឹងថា កីឡាករសញ្ជាតិអាមេរិករូបនេះអាចនឹងត្រូវធ្វើដំណើរទៅប្រទេសបារាំងហើយ៕