បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Chelsea ត្រៀមក្នុងការដាក់លក់ខ្សែប្រយុទ្ធ Romelu Lukaku ដែលកំពុងលេងខ្ចីជើងនៅក្លឹប Roma នារដូវកាលនេះ។

កុងត្រារបស់កីឡាករ Lukaku ជាមួយនឹងក្លឹបដែលមានមូលដ្ឋាននៅទីក្រងឡុងដ៏នឹងផុតនៅឆ្នាំ២០២៦ ហើយខាងក្លឹបតោខៀវនឹងមិនដាក់អោយគាត់ខ្ចីជើងទៅក្លឹបផ្សេងទៀតនោះទេសម្រាប់រដូវកាលក្រោយ។ ខាងក្លឹប Chelsea ក៏បានរាយការណ៍អំពីតម្លៃលក់ខ្សែប្រយុទ្ធរូបនេះ ប្រមាណ ៤៣លានអឺរ៉ូ៕