បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Chelsea បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធ Jhon Duran របស់ក្លឹប Aston Villa នៅក្នុងទីផ្សារដោះដូរនាខែមករានេះ។

ខាងក្លឹប West Ham ក៏ធ្លាប់បានធ្វើការព្យាយាមក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធកូឡុំប៊ីរូបក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែត្រូវបានក្លឹប Aston ធ្វើការបដិសេធ។ នៅពេលនេះខាងក្លឹបតោខៀវបានត្រៀមរួចរាល់ក្នុងការដាក់សំណើរផ្ទេរយករូបគាត់ជាអចិន្ត្រៃយ៍៕