បរទេស៖ កីឡាករ Isco កំពុងលេងអោយក្លឹប Real Betis ក្រោយការចេញពីក្លឹប Real Madrid កាលពីរដូវក្តៅឆ្នាំ ២០២២ ក្រោយកុងត្រារបស់គាត់បានផុត។ ទោះបីជាចំណាយពេល ៩ឆ្នាំជាមួយនឹងក្លឹបអធិរាជស Real Madrid និងទទួលបានភាពជោគជ័យយ៉ាងសំខាន់ ដោយឈ្នះពានរង្វាន់ Champions League ចំនួន ៥ដង ពានរង្វាន់ La Liga ចំនួន ៣ដង និង Copa del Rey ចំនួន ១ដងក៏ដោយ ប៉ុន្តែ Isco បានរកឃើញខ្លួនឯងនៅពេលដែលខ្លួនបានឈានដល់រដូវកាលចុងក្រោយរបស់គាត់ទៅហើយ។
កីឡាករ Isco បានប្រាប់ទៅកាន់ Movistar ថា៖ “ខ្ញុំសោកស្តាយបំផុត។ ឥលូវនេះខ្ញុំអាចនិយាយបាន ពីព្រោះពេលវេលាបានផុតទៅហើយ ហើយខ្ញុំបានត្រលប់មកសប្បាយរីករាយជាមួយការលេងបាល់ដូចជាកូនក្មេងវិញ។ ខ្ញុំមានអារម្មណ៍ថាដូចជាជនរងគ្រោះ ហើយខ្ញុំមិនមែនជាខ្ញុំទេ។ ខ្ញុំបន្ទោសអ្នកដទៃ”។
Isco បានបន្ថែមទៀតថា៖ “ក្រឡេកមើលទៅក្រោយ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាខ្ញុំមិនបានបោះជំហានមួយជំហានទៀត តស៊ូកាន់តែខ្លាំង… ឥឡូវនេះខ្ញុំទទួលស្គាល់ថានៅពេលនោះខ្ញុំបាត់បង់ភាពរីករាយបន្តិចសម្រាប់ខ្លួនខ្ញុំ សម្រាប់ការប្រកួត ដើម្បីទទួលបានកន្លែងពីមិត្តរួមក្រុម។ ខ្ញុំមានអារម្មណ៍ធ្លាក់ចុះ ហើយខ្ញុំមិនមានភាពរឹងមាំដើម្បីផ្លាសប្តូរស្ថានភាពនៅជុំវិញខ្លួន”៕