បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាខ្សែបម្រើ Alfie Harrison របស់ក្លឹប Manchester City ដែលមានវ័យ ១៨ឆ្នាំ កំពុងតែជិតចូលរួមជាមួយ Newcastle United ក្នុងកិច្ចព្រមព្រៀងផ្ទេរមួយដោយមិនបញ្ជាក់អំពីតម្លៃផ្ទេរ។

កីឡាករ Harrison បានបង្ហាញពីទេពកោសល្យរបស់គាត់នៅក្នុងសាលាបាលទាត់របស់ក្លឹប Manchester City ជាពិសេសបានស៊ុតបញ្ចូលទីចំនួន ៨គ្រាប់ក្នុងការបង្ហាញខ្លួន ១០ប្រកួតសម្រាប់ក្រុម U18s ក្នុងរដូវកាលនេះ។ ខ្សែបម្រើវ័យក្មេងរូបនេះកំពុងធ្វើការត្រូវពិនិត្យសុខភាពមុនពេលបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Newcastle៕