កីឡាករ Teun Koopmeiners ទំនង់ជាផ្ទេរទៅកាន់ក្លឹបគូរប្រជែងរបស់ Atalanta

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Italia បានអោយដឹងថាក្លឹប Juventus បាននឹងកំពុងធ្វើការយ៉ាងសកម្មក្នុងការផ្ទេរយកខ្សែបម្រើការពារសញ្ជាតិហូឡង់កីឡាករ Teun Koopmeiners។

ក្លឹបយក្សនៅ Serie A មួយនេះមានគោលបំណងធានាអោយបាននៅការផ្ទេរយកកីឡាករសញ្ជាតិហូឡង់សម្រាប់ទីផ្សារដោះដូរនារដូវក្តៅខាងមុខ។ ក្លឹប Juventus នឹងដាក់សំណើរក្នុងតម្លៃប្រមាណ ៤០លានអឺរ៉ូទៅកាន់ក្លឹប Atalanta ដើម្បីនាំយកកីឡាករ Koopmeiners មកកាន់ក្លឹបរបស់ពួកគេ។

Teun Koopmeiners Atalanta

កុងត្រារបស់កីឡាករ Koopmeiners ជាមួយនឹងក្លឹប Atalanta នឹងផុតនៅខែមិថុនា ឆ្នាំ២០២៧។ នៅក្នុងរដូវកាលនេះគាត់បានស៊ុតបញ្ចូលទី ៧គ្រាប់ និង assist ៤ដង ក្នុងការបង្ហាញខ្លួន ២៦ប្រកួត៕