Liverpool នឹងដាក់យុវជនរូបនេះ ទៅអោយក្លឹបផ្សេងខ្ចីជើង

0

បរទេស៖ ក្លឹប Liverpool មានគម្រោងក្នុងការដាក់អោយកីឡាករ Calvin Ramsay ទៅក្លឹបផ្សេងក្នុងការខ្ចីជើងសម្រាប់ពាក់កណ្តាលរដូវកាលដែលនៅសល់ ដើម្បីជម្រុញអោយគាត់មានការអភិវឌ្ឍន៍ បន្ទាប់ពីបាននាំយកគាត់មកពីក្លឹបក្លឹប Preston North End ដោយសារតបញ្ហារបួស។

Calvin Ramsay Preston 2023-24

ជំនួយការគ្រូបង្វឹកលោក Pep Lijnders បាននិយាយថា៖ “ចំណាប់អារម្មណ៍មួយណាដែលល្អ។ យើងត្រូវតែស្វែងរកជាមួយនឹងភ្នាក់ងាររបស់កីឡាករ និងការសម្រេចចិត្តជ្រើសរើសក្លឹបត្រឹមត្រូវសម្រាប់កីឡាករ។ គាត់ត្រូវតែមានពេលលេងប្រកួត”។

លោក Pep Lijnders បានបន្ថែមទៀតថា៖ “ខ្ញុំពេញចិត្តការផ្ទេររបស់ Fabio (Carvalho ទៅកាន់ក្លឹប Hull នៅ Championship) ដោយគាត់បានប្រកួតច្រើន និងជាការសម្រេចចិត្តភ្លាមៗ។ ក្មេងប្រុសទាំងនេះមានសក្តានុពលខ្លាំង ប៉ុន្តែពួកគេត្រូវការផ្លូវដ៏ត្រឹមត្រូវ។ ការខ្ចីជើងដ៏ល្អអាចធ្វើអោយមានរឿងអស្ចារ្យ”៕

Liverpool wonderkid Fabio Carvalho accused of disrespecting Portugal U21s with resignation | Goal.com