បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan នឹងមិនប្រជែងយកខ្សែប្រយុទ្ធ Callum Wilson របស់ក្លឹប Newcastle ទៀតនោះទេ។
.png?auto=webp&format=pjpg&width=3840&quality=60)
ក្លឹបនៅក្របខណ្ឌ Serie A ហាក់ដូចជាពេញចិត្តនឹងជម្រើសដែលមានស្រាប់របស់ពួកគេក្នុងតំបន់ប្រយុទ្ធ ហើយមិនបន្តធ្វើការផ្ទេរយកកីឡាករ Wilson ទៀតនោះទេ។ លើសពីនេះទៀត ខាងក្លឹប Atletico Madrid ក៏បានរាយការណ៍ថាមិនផ្ទេរយកកីឡាករ Wilson ដូចគ្នា ហើយផ្ទុយទៅវិញពួកគេកំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់កីឡាករ Moise Kean របស់ Juventus៕