បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប West Ham United បានជោគជ័យទៅលើការព្រមព្រៀងជាមួយនឹងក្លឹប Manchester City ក្នុងការចុះហត្ថលេខាខ្ចីជើងខ្សែបម្រើ Kalvin Phillips សម្រាប់រដូវកាលដែលនៅសល់។
កីឡាករវ័យ ២៨ឆ្នាំត្រូវបានក្លឹប Manchester City ដាក់អោយខ្ចីជើងជាមួយក្លឹបផ្សេងទៀតដូចជា Juventus ដែលមានបំណងចង់បានគាត់ផងដែរ។ ការយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Phillips នឹងមិនមែនជាឧបសគ្គក្នុងកិច្ចព្រមព្រៀងនោះទេ ព្រោះថា West Ham បានប្តេជ្ញាចិត្តក្នុងការរ៉ាប់រងប្រាក់ខែរបស់ខ្សែបម្រើរូបនេះក្នុងអំឡុងពេលខ្ចីជើង៕