បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាកីឡាករ Nordi Mukiele នៅតែចង់ទៅចូលរួមជាមួយនឹងក្លឹប Bayern ហើយមានការជឿជាក់ថាការផ្ទេរមួយនេះនឹងអាចកើតឡើងបាននៅថ្ងៃខាងមុខ។

ខាងក្លឹប PSG បានជូនដំណឹងទៅកាន់កីឡាករនៅលក្ខខណ្ឌមួយចំនួនដែលអាចអនុញ្ញាតអោយគាត់ចាកចេញបាន។ ខណៈខាងក្លឹប Bayern នៅតែបន្តចរចាជាមួយក្លឹបនៅលីគបារាំងមួយនេះ ដើម្បីអាចអោយការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងអាចកើតឡើងបាន។

ទោះបីជាយ៉ាងណាក៏ដោយ ពេលវេលកាន់តែជិតអស់ហើសម្រាប់ទីផ្សារដោះដូរនារដូវរងា ហើយនៅមិនទាន់មានអ្វីកើតឡើងនោះទេសម្រាប់ការផ្ទេរ។ នេះអាចជាមូលហេតុមួយធ្វើអោយក្លឹប Bayern បានធ្វើការពិភាក្សាជាមួយនឹងក្លឹប Newcastle ទាក់ទងនឹងការផ្ទេរកីឡាករ Kieran Trippier៕
Nordi #Mukiele still aims for FC Bayern and is confident the transfer will happen in the next days!
#PSG has informed the player that certain conditions allow him to move
Bayern still in negotiations with Paris to make the loan deal happen…
Nevertheless, time is… pic.twitter.com/gXIwc1Yr6Z
— Florian Plettenberg (@Plettigoal) January 22, 2024