បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Standard បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការដាក់សំណើរផ្ទេរ Jadon Sancho និង Antony ទៅកាន់លីគ Saudi Pro League ដើម្បីអាចអោយពួកគេសម្លឹងរកការយកមកវិញនូវថ្លៃឈ្នួលដ៏ធំដែលពួកគេបានចំណាយលើកីឡាករ។

ក្លឹបបិសាចក្រហមសង្ឃឹមថានឹងអាចទទួលបានទឹកប្រាក់ប្រមាណ ៥០លានផោនពីការផ្ទេរចេញនៅកីឡាករម្នាក់ៗ៕
