បរទេស៖ កីឡាករ Sergej Milinkovic-Savic ដែលទើបនឹងចូលរួមជាមួយនឹងក្លឹប Al-Hilal ពីក្លឹប Lazio កាលពីរដូវក្តៅ បានបង្ហាញពីបំណងរបស់គាត់ក្នុងការចាកចេញពី Saudi Pro League នៅក្នុងខែមករា។

យោងតាមការចេញផ្សាយរបស់ Il Messaggero បានអោយដឹងថាខ្សែបម្រើរូបនេះបានរាយការណ៍ថាបានជួបជាមួយនឹងអតីតមិត្តរួមក្រុម Lazio របស់គាត់នៅឯអាកាសយានដ្ឋាន Riyadh នាពេលថ្មីៗនេះ ហើយបានប្រាប់ពួកគេថាគាត់នឹងត្រលប់ទៅកាន់ក្លឹបនៅទីក្រុង Rome វិញ៕