បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Christian Falk បានអោយដឹងថាក្លឹប Newcastle United បានទាមទារនៅតម្លៃ ១៥លានអឺរ៉ូ សម្រាប់ការផ្ទេរ ប្រសិនជាក្លឹប Bayern Munich ចង់ចុះហត្ថលេខាយកកីឡាករ Kieran Trippier នៅខែមករានេះ។

ខណៈពេលដែលក្លឹប Bayern ចង់បានខ្សែការពារខាងក្រោមក្នុងលក្ខខណ្ឌខ្ចីជើង ខាងក្លឹបសារិកាព្រៃគឺនឹងពិចារណាតែក្នុងករណីផ្ទេរជាអចិន្ត្រៃយ៍នោះទេ។ លើពីនេះទៀត កីឡាករ Trippier ត្រៀមក្នុងទាមទារនៅប្រាក់ឈ្នួលប្រមាណ ១០លានអឺរ៉ូ៕