បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal មិនបានខិតជិតក្នុងការចុះហត្ថលេខាយកអតីតតារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Karim Benzema ដែលពេលនេះគាត់ចង់ចាកចេញពីក្លឹប Al-Ittihad នៅ Saudi Pro League នាខែមករានេះ។

អ្នកសារព័ត៌មានខាងលើបានបន្ថែមទៀតថា ខណៈពេលដែល Benzema ចង់វិលត្រលប់មកកាន់តំបន់អឺរ៉ុបវិញនៅក្នុងខែនេះ ខាងក្លឹបកាំភ្លើងធំក៏មិនមានបើកការចរចាជាមួយនឹងកីឡាករខាងលើនោះទេ៕