បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Newcastle Untied បានរាយការណ៍អំពីការបដិសេធក្នុងការសុំខ្ចីជើងកីឡាករ Callum Wilson ពីសំណាក់ក្លឹប Atletico Madrid។

ខណៈពេលដែលសំណើរខ្ចីជើងត្រូវបានបដិសេធ ខាងក្លឹបសារិកាព្រៃ Newcastle នឹងត្រូវធ្វើការពិចារណាទៅលើការលក់ខ្សែប្រយុទ្ធ ដើម្បីអនុវត្តតាមច្បាប់របស់ FFP ។ កីឡាករ Wilson នៅសល់កិច្ចសន្យារយៈពេល ១៨ខែទៀត ជាមួយនឹងក្លឹប Newcastle៕