បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានរាយការណ៍ថាក្លឹប Newcastle United និង Borussia Dortmund បានត្រៀមក្នុងការប្រយុទ្ធគ្នាដណ្តើមយកខ្សែបម្រើប្រយុទ្ធវ័យ ១៨ឆ្នាំ របស់ក្លឹប Rennes គឺកីឡាករ Desire Doue។

ក្លឹបទាំង ២ បានតាមដានទៅលើទម្រង់លេងរបស់កីឡាកររូបនេះនាពេលកន្លងមក និងចង់ចុះហត្ថលេខាយករូបគាត់មុនពេលទីផ្សារដោះដូរខែមករាបានបិទ៕