បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Manchester City បានត្រៀមរួចរាល់ក្នុងការផ្តល់ជូននៅសំណើរថ្មីសម្រាប់តារាឆ្នើម Kevin De Bruyne ដើម្បីបញ្ចៀសនៅការចាប៉អារម្មណ៏អំពីសំណាក់ក្លឹបនៅ Saudi Pro League។

កីឡាករ De Bruyne ត្រូវបានរាយការណ៍អំពីការទទួលបាននៅប្រាក់ឈ្នួលច្រើនជាង ១លានផោនក្នុងមួយសប្តាហ៍ ប្រសិនជាគាត់យល់ព្រមទៅចូលរួមជាមួយនឹងក្លឹបនៅ Saudi Pro League នៅរដូវកាលក្រោយ។ ប៉ុន្តែក្លឹប City បានរាយការណ៍អំពីផែនការណ៍ក្នុងការផ្តល់នៅសំណើរកុងត្រាថ្មីដែលអាចរក្សាគាត់នៅក្លឹបរហូតដល់ឆ្នាំ ២០២៦៕