បរទេស៖ កីឡាករ Sesko បានច្រានចោលការផ្ទេរទៅកាន់ក្លឹប Manchester United កាលពីរដូវក្តៅនៅពេលដែលគាត់ចាកចេញពីក្លឹប Red Bull Salzburg ហើយទៅចូលរួមជាមួយនឹងក្លឹប RB Leipzig ជាមួយនឹងកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថាកុងត្រារបស់ Sesko ជាមួយនឹងក្លឹប RB Leipzig មានតម្លៃផ្តាច់កុងត្រាប្រមាណ ៥០លានអឺរ៉ូ ដែលអាចដំណើរការបាននារដូវក្តៅ។

ចំពោះតម្លៃផ្តាច់កុងត្រារបស់ Sesko មានទំហំតូច អាចនឹងធ្វើអោយក្លឹបដែលចង់បានគាត់មានការចាប់អារម្មណ៍។ ក្លឹប United កំពុងតែស្ថិតនៅក្នុងរដូវកាលដ៏ខកចិត្តមួយ ហើយអាចសម្លឹងមើលការកែលម្អក្រុមរបស់ពួកគេនៅក្នុងរដូវក្តៅ ជាពិសេសដោយសារតែពួកគេខ្វះខាតខ្សែប្រយុទ្ធ។ ខាងក្លឹប Chelsea ក៏មានព័ត៌មានលេចលឺអំពីការចង់បានកីឡាករ Sesko ខណៈពួកគេចង់ពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួន។
កីឡាករ Sesko បានក្លាយជាកីឡាករវ័យក្មេងរបស់ក្លឹប RB Leipzig ដែលអាស៊ុតបញ្ចូលទីបាននៅ Champions League ទៅលើក្រុម Young Boys កាលពីខែកញ្ញា ដោយគាត់មានអាយុ ២០ឆ្នាំ នឹង ១១១ថ្ងៃ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករ Sesko អាចនឹងពិចារណាទៅលើការផ្ទេរ ប្រសិនជាមានការចាប់អារម្មណ៍នៅរដូវក្តៅ។ កីឡាករវ័យក្មេងរូបនេះ មិនបានបង្ហាញខ្លួនញឹកញាប់សម្រាប់ក្លឹប RB Leipzig សម្រាប់ពេលបច្ចុប្បន្ននេះទេ ប៉ុន្តែគាត់អាចរកបាន ៧គ្រាប់ នៅក្នុងការប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់៕