ខ្សែប្រយុទ្ធ Brobbey បង្ហាញទំនង់ចង់មកចូលរួមក្រុមជាមួយអតីតគ្រូបង្វឹកក្លឹប Ajax

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាលោក Erik ten Hag មានបំណងចង់ចុះហត្ថលេខាយកកីឡាករ Brobbey នៅទីផ្សារដោះដូរនារដូវរងានេះ។

រឿងរវាង Brobbey និង Man Utd បានក្លាយជាប្រធានបទក្តៅតាំងពីការដោះដូរនារដូវក្តៅមុនមកម្ល៉េស។ ហើយភាគីទាំង ២ ក៏មិនបានកាត់ផ្តាច់ការទំនាក់ទំនងគ្នាផងដែរ។ ភាគីទាំង ២ មានការវាយតម្លៃខ្ពស់ចំពោះគ្នាទៅវិញទៅមក។

Ajax loan Brian Brobbey from RB Leipzig

ហើយរឿងមួយនេះ វាអាចនឹងក្លាយជាប្រធានបទក្តៅជាថ្មីនៅរដូវក្តៅក្រោយ ប្រសិនជាលោក Ten Hag បន្តធ្វើជាគ្រូបង្វឹករបស់ Man Utd។ ខាងក្លឹប Ajax មិនចង់លក់គាត់នាពេលនេះទេ ដោយកុងត្រារបស់គាត់នឹងផុតនៅឆ្នាំ ២០២៧។ ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ១៣គ្រាប់ និង Assist ៤ដង សម្រាប់ការបង្ហាញខ្លួន ២៥ប្រកួត៕