បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានអោយដឹងថាក្លឹប AC Milan បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ផ្ទេរយកខ្សែការពារ Clement Lenglet ដែលកំពុងលេងខ្ចីជើងនៅក្លឹប Aston Villa។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ កំពុងត្រូវបានក្លឹប Barcelona ដាក់អោយលេងខ្ចីជើង ហើយក៏ត្រូវបានលោក Stefano Pioli បានបញ្ជាក៉អំពីការចាប់អារម្មណ៍។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្លឹប Aston Villa មិនមានបំណងចង់បញ្ចប់នៅការខ្ចីជើងកីឡាកររូបនេះនៅពាក់កណ្តាលរដូវកាលនេះទេ ដែលកត្តានេះត្រូវបង្ខំអោយក្លឹប AC Milan ស្វែងរកនៅជម្រើសថ្មី៕
