បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Sergio Reguilon ដែលបានចំណាយពេលកន្លះរដូវកាលក្នុងការលេងខ្ចីជើងនៅក្លឹប Manchester United ហើយពេលនេះបានរៀបចំខ្លួនក្នុងការចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹប Brentford ជាថ្មីម្តង។

ខណៈពេលដែលក្លឹបឃ្មុំ បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លឹប Spurs ដោយឡែកកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមិនទាន់សម្រេចចិត្តលើគោលដៅបន្ទាប់របស់គាត់នៅឡើយទេ ចំពេលដែលមានការចាប់អារម្មណ៍ពីក្លឹបផ្សេងទៀតជាច្រើន៕
🚨🐝 EXCL: Brentford are advancing in talks to sign Sergio Reguilón. Loan deal close to being agreed with Tottenham, at the final stages.
Discussions will follow on player side, waiting for Reguilón decision as several clubs are interested. pic.twitter.com/NCFTZnHDSR
— Fabrizio Romano (@FabrizioRomano) January 16, 2024