Aston បកស្រាយអំពីរឿងផ្ទេរកីឡាករ Roma ម្នាក់នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Dean Jones បានអោយដឹងថាឥលូវនេះក្លឹប Aston Villa កំពុងនាំមុខគេក្នុងការចុះហត្ថលេខាយកតារាឆ្នើម Paulo Dybala របស់ក្លឹប AS Roma។

dybala roma

លោក Jones បាននិយាយនៅក្នុង Give Me Sport ថា៖ “កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរ Dybala ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយច្បាស់ណាស់ថាអ្នកគាំទ្រក្លឹប Villa ក៏ចង់អោយវាកើតឡើងដូចគ្នា ប៉ុន្តែលោក Emery និងក្រុមការងារជ្រើសរើសកីឡាករត្រូវមានការប្រុងប្រយ័ត្នខ្លាំងណាស់ ប្រសិនបើពួកគេចង់ បន្តធ្វើអ្វីមួយដែលជាការសមហេតុផលត្រឹមត្រូវ ហើយគាត់សាកសមទៅទម្រង់លេងរបស់ក្លឹបដែរ ឫទេ។ គាត់ជាកីឡាករដែលអស្ចារ្យម្នាក់ ប៉ុន្តែអ្នកមិនត្រូវការចំនុចនេះធ្វើជាហេតុផលសមរម្យនោះទេ សូម្បីតែកំណត់ត្រារបួសរបស់គាត់ក៏ត្រូវយកមកធ្វើការពិចារណាផងដែរ។ គាត់បានខកខានការប្រកួតជាច្រើន”៕