បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាកីឡាករ Trevoh Chalobah របស់ក្រុមតោខៀវ Chelsea ត្រូវបានជូនដំណឹងដោយក្លឹបថាគាត់មានសេរីភាពក្នុងការចាកចេញនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។

នៅពេលនេះ មានក្លឹប ៣ដែលចង់ចុះហត្ថលេខាយកខ្សែការពាររូបនេះរួមមាន AC Milan, Napoli និង Crystal Palace។ គាត់មិនទាន់បានបង្ហាញខ្លួនអោយក្លឹប សម្រាប់រដូវកាល ២០២៣-២០២៤នៅឡើយទេ៕