បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយឹដងថាក្លឹប Chelsea គឺបានកំណត់ឈ្មោះខ្សែប្រយុទ្ធ ៤រូបនៅក្នុងបញ្ជីរបស់ខ្លួន ដែលក្នុងនោះរួមមានកីឡាករ Evan Ferguson របស់ក្លឹប Brighton & Hove Albion, កីឡាករ Victor Osimhen របស់ក្លឹប Napoli, កីឡាករ Victor Boniface របស់ក្លឹប Bayer Leverkusen និងកីឡាករ Ivan Toney របស់ក្លឹប Brentford។


ក្លឹប Chelsea នឹងដាក់សំណើរសុំផ្ទេរកីឡាករ Ferguson បើទោះបីជាក្លឹប Brighton មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតអោយកីឡាករវ័យ ១៩ឆ្នាំរូបនេះចាកចេញក៏ដោយ ខណៈកីឡាករហាក់ដូចជាពេញចិត្តនិងក្លឹប៕

