បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានអោយដឹងថាក្លឹប Juventus បានមើលឃើញកីឡាករ Henderson ជាជម្រើសសម្រាប់យកមកពង្រឹងនៅក្រុមរបស់ខ្លួននៅខែនេះ ហើយក៏បានធ្វើការទំនាក់ទំនងទៅកាន់កីឡាករសម្រាប់សំណើរខ្ចីជើងផងដែរ។ ស្របពេលជាមួយនឹងការចង់ចាកចេញពីក្លឹប Al-Ettifaq ក្នុងពេលឆាប់ៗ គាត់ក៏បានបញ្ជាក៉អំពីការចង់អោយមានការខ្ចីជើង ១៨ខែ ដែលវាបានបញ្ចប់នៅផ្នែកទី១នៃកុងត្រា ២+១ឆ្នាំរបស់គាត់ជាមួយនឹងក្លឹបអារ៉ាប៊ីសាអូឌីត។
ថ្មីៗនេះ កីឡាករ Henderson មានភាពអស់សង្ឃឹមក្នុងការអាចត្រលប់មកកាន់ Premier League វិញ ចំពេលមានលទ្ធផលមិនសូវល្អ និងពាក្យចចាមអារ៉ាមដែលគាត់ពិបាកសម្របខ្លួននៅក្នុង និងក្រៅទីលាន។ ការចាកចេញនៅពេលនេះ គឺគាត់បានលះបង់ប្រាក់ឈ្នួលដល់ច្រើន ហើយនឹងត្រូវទទួលរងនូវការពន្ធដ៏ច្រើនមួយផងដែរ ខណៈពេលដែលការលើកទឹកចិត្ត ‘មិនយកពន្ធ’ គាត់ គឺបានបញ្ជាក់នៅក្នុងកិច្ចសន្យារបស់គាត់ ដោយទាមទារអោយគាត់នៅប្រទេសអារ៉ាប៊ីសាអូឌីតអោយបាន ២ឆ្នាំ។ កេរី៍្តរបស់គាត់បានធ្លាក់ចុះរួចហើយ ដោយសារតែត្រូវបានគេគិតថាគាត់ធ្វើការផ្ទេរមួយនេះដោយសារតែប្រាក់ប៉ុណ្ណោះ។
ប្រភពកន្លងមកបានអោយដឹងថាកាលពីខែកក្កដា សម្រាប់សំណើរផ្ទេរគាត់ទៅកាន់អារ៉ាប៊ីសាអូឌីត គឺមានកុងត្រារយៈពេល ៣ឆ្នាំ ជាមួយប្រាក់ឈ្នួល ៧សែនផោនក្នុងមួយសប្តាហ៍ ដែលវាច្រើនជា៣នៅក្លឹប Liverpool។ ប្រសិនជាគាត់ចាកចេញពីក្លឹបនៅខែមករា គាត់នឹងត្រូវបង់ប្រាក់ ៧លានផោនមកវិញជាពន្ធ។
ទន្ទឹមនឹងនោះ ក្លឹបJuventus ត្រូវតែលក់កីឡាកចេញ មុនពេលពួកគេអាចមានថវិកាដើម្បីនាំយកកីឡាករវ័យ ៣៣ឆ្នាំ ជាមួយនឹងកីឡាករ Moise Kean ដែលអាចនឹងចាកចេញ៕