ក្លឹបនៅអង់គ្លេសមួយនេះ ហ៊ានចំណាយ ៧៥លានអឺរ៉ូសម្រាប់កីឡាករ Estevao Willian

0

បរទេស៖ ក្លឹប Chelsea រីករាយក្នុងការចំណាយប្រាក់ ៧៥លានអឺរ៉ូ ដើម្បីចុះហត្ថលេខាយកយុវជនវ័យ ១៦ឆ្នាំ Estevao Willian ពីក្លឹប Palmeiras។

Estevão Messinho, Palmeiras 2023

ក្លឹបតោខៀវសម្រេចចិត្តក្នុងការនាំយកតារាឆ្នើមដែលមានរហ័សនាមថា “Missinho ( Little Lionel Messi)” ហើយតាមការចេញផ្សាយរបស់របស់ Sport បានអោយដឹងថាខាងក្លឹប Chelsea បានបញ្ជូនបុគ្គលិកទៅធ្វើការពិភាក្សាជាមួយនឹងខាងក្លឹប Palmeiras ហើយ។ ក្លឹបនៅ Premier League មួយនេះរីករាយក្នុងការផ្តល់តម្លៃអោយត្រូវនឹងលក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់ គឺ ៦០លានអឺរ៉ូ ប៉ុន្តែនៅពេលដែលអ្វីៗត្រូវបានបញ្ចប់ កិច្ចព្រមព្រៀងអាចកើនឡើងដល់ទៅ ៧៥លានអឺរ៉ូ៕