បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្លឹប Arsenal បានរាយការណ៍អំពីបំណង់លក់កីឡាករ Emile Smith Rowe ទៅកាន់ក្លឹប Aston Villa នៅក្នុងខែមករានេះ។

កីឡាករ Smith Rowe ដែលកំពុងមានបញ្ហាជាមួយនឹងពេលវេលាលេងរបស់គាត់នៅក្រោមការដឹកនាំរបស់លោក Mikel Arteta នារដូវកាលនេះ ដែលធ្វើអោយគាត់សម្រេចចិត្តចាកចេញពីក្លឹប ហើយអាចនឹងទៅចួលរួមជាមួយនឹងក្លឹប Aston Villa ដែលជាក្លឹបធ្លាប់មានបំណងចង់ចុះហត្ថលេខាយកគាត់នាពេលកន្លងមក៕