បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mirror បានអោយដឹងថាក្លឹប Manchester City បានរាយការណ៍អំពីការរង់ចាំដល់រដូវក្តៅក្រោយ ដើម្បីធ្វើការចុះហត្ថលេខាយកខ្សែបម្រើ Joshua Kimmich របស់ក្លឹប Bayern Munich។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ខាងក្លឹបនៅអាឡឺម៉ង់ទាមទារទឹកប្រាក់ប្រមាណ ៥០លានផោនសម្រាប់ខែបម្រើរូបនេះ ប៉ុន្តែវាអាចនឹងធ្លាក់តម្លៃចុះវិញ ដោយសារតែកីឡាករនៅសល់កុងត្រាតែមួយឆ្នាំជាមួយក្លឹប Bayern។ ក្រៅពីក្លឹប Man City ក៏មានក្លឹប Manchester United, Liverpoo និង Barcelona ក៏បានចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកកីឡាករសញ្ញាតិអាឡឺម៉ង់រូបនេះដូចគ្នា៕