បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Dharmesh Sheth បានអោយដឹងថាក្លឹប Arsenal រំពឹងថានឹងអាចធ្វើការផ្ទេរយកអ្នកចាំទី David Raya ជាអចិន្ត្រៃយ៍នៅរដូវក្តៅបន្ទាប់ ខណៈពេលដែលគាត់បានចូលរួមជាមួយនឹងក្លឹប Arsenal ក្នុងឆ្នាំ២០២៣-២៤ ក្នុងលក្ខខណ្ឌខ្ចីជើង។ ក្លឹបកាំភ្លើងធំនឹងត្រូវបង់ប្រាក់ ២៧លានផោនសម្រាប់ចុះហត្ថលេខសាយក Raya ជាអចិន្ត្រៃយ៍។
.png?auto=webp&format=pjpg&width=3840&quality=60)
លោក Sheth បាននិយាយទៅកាន់ GiveMeSport ថា៖ “ប្រសិនជាអ្នកក្រឡេកទៅមើលការផ្ទេរចកុងក្រោយរបស់ក្លឹប Arsenal កាលពីរដូវក្តៅកន្លងមក គឺពួកគេបាននាំយក David Raya មក។ ខ្ញុំបាននិយាយថាគាត់ទិញយក David Raya ពួកគេពិតជាទិញគាត់មែន ប៉ុន្តែក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសទិញផ្តាច់ក្នុងតម្លៃ ២៧លានលោន។ ពួកយើងរំពឹងថាការផញទេរមួយនេះនឹងកើតឡើង ប៉ុន្តែថវិកានេះនឹងត្រូវចំណាយនៅក្នុងរដូវក្តៅក្រោយ ដែលជាផ្នែមួយរបស់កញ្ចប់ថវិកាឆ្នាំថ្មី។ ដោយសារតែពេលឥលូវនេះក្លឹបហាក់មានឧបសគ្គជាមួយនឹងច្បាប់ FFP”៕