បរទេស៖ នេះបើយោងតាមការរាយការណ៍របស់ AS បានអោយដឹងថាក្លឹប Real Madrid បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញយកខ្សែការពារស្តាំ Juanlu Sanchez របស់ Sevilla។ គោលបំណង់របស់ក្លឹប ដើម្បីអាចធានាបាននូវកីឡាករវ័យ ២០ឆ្នាំដល់មានទេពកោសល្យ ក្នុងតម្លៃដ៏សមរម្យមួយនោះ យកមកស្នងតំណេងរបស់កីឡាករ Dani Carvajal។

ទោះបីជាយ៉ាងណាក៏ដោយ ការចរចាមួយនេះអាចនឹងមានការប្រកួតប្រជែងដោយសារតែក្លឹប Sevilla នៅប្រកាន់ចំហររបស់ខ្លួន។ ក្លឹបមានការស្ទាក់ស្ទើរក្នុងការទទួលយកនៅសំណើរដែលមានតម្លៃទាបជាងលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ២០លានអឺរ៉ូ របស់កីឡាករ Juanlu ដែលវាបានបង្កជាឧបសគ្គសម្រាប់ក្លឹប Real Madrid៕
