Erik ten Hag តាមដានយ៉ាងជិតដិតទៅលើខ្សែការពាររបស់ក្លឹប Girona

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mirror បានអោយដឹងថាក្លឹប Manchester United បាននឹងកំពុងតាមដានយ៉ាងជិតដិតទៅលើខ្សែការពារឆ្វេងរបស់ក្លឹប Girona គឺកីឡាករ Miguel Gutierrez។ ទោះបីជាយ៉ាងណាក៏ដោយ ករណីមានកិច្ចព្រមព្រៀងណាមួយ គឺត្រូវទាមទារអោយមានការចរចាជាមួយនឹងក្លឹប Real Madrid ផងដែរ ដោយសារតែពួកគេមានលក្ខខណ្ឌលក់កីឡាករ ៥០ភាគរយ ជាមួយនឹងក្លឹប Girona ទៅលើកីឡាកររូបនេះ។

Miguel Gutierrez

ក្លឹប United រាយការន៍ថានឹងអាចយកបានខ្សែការពារឆ្វេងរូបនេះក្នុងតម្លៃប្រមាណ ២២លានផោន ប៉ុន្តែខាងក្លឹប Real Madrid មាននៅលក្ខខណ្ឌក្នុងការទិញត្រលប់នៅកីឡាករ Gutierrez ក្នុងតម្លៃទាប និងអាចលក់គាត់ក្នុងលក្ខខណ្ឌផ្សេងទៀត៕