Ten Hag បញ្ជាក់​ពី​ការ​វិល​ត្រលប់​កីឡាករ​ដែល​រង​របួស

0

កីឡាករ Lisandro Martinez និង Casemiro បាន​ត្រលប់​មក​ហ្វឹកហាត់​ពេញលេញ​វិញ​ហើយ នៅ​មុន​ការ​ប្រកួត FA Cup ជុំ​ទី 3 ទល់​នឹង Wigan Athletic​។

កីឡាករ​អា​មេ​រិ​ក​ខាងត្បូង ជា​កីឡាករ​សំខាន់​បំផុត​ពីរ​រូប​របស់ Man Utd កាលពី​រដូវ​កាល​មុន ខណៈ​ដែល​ក្រុម​របស់ Erik ten Hag បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ៣ និង​ឈ្នះ​ពាន Carabao Cup​។

រដូវ​កាល​របស់​ពួក​គេ​ត្រូវ​បាន​រំខាន​ដោយ​បញ្ហា​របួស​ហើយ Martinez ត្រូវ​អវត្តមាន​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ​។

ចំណែក​ខ្សែបម្រើ​កណ្តាល Casemiro បាន​រង​របួស​ជើង​កាលពី​ខែមេសា​រដូវ​កាល​មុន បន្ទាប់​ពី​បាន​ប៉ះ​ទ​ង្កិ​ច​ឆ្អឹងខ្នង​ក្នុង​ការ​ប្រកួត Europa League ទល់​នឹង Sevilla​។

គ្រូបង្វឹក​ក្រុម​បី​សាច​ក្រហម Erik Ten Hag បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ស​ប្តា​ហ៍​មុន​ថា Martinez និង Casemiro ទំនងជា​នឹង​ត្រលប់​មក​វិញ​នៅ​ខែ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ Man United ធ្វើ​ដំណើរ​ទៅ​កាន់ Wigan នៅ​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​ក្រោយ​ក្នុង​ការ​ប្រកួត​ជុំ​ទី​បី​របស់​ពួក​គេ មុន​ពេល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Tottenham ក្នុង​ការ​ប្រកួត Premier League នៅ​ថ្ងៃ​ទី 14 ខែមករា​។

Ten Hag ក៏​អវត្តមាន​កីឡាករ Harry Maguire និង Mason Mount ជាមួយ Tyrell Malacia បន្ទាប់​ពីរ​បួស​ជង្គង់​នៅ​ចុង​យុទ្ធនាការ 2022-23​។ អ្នក​ទាំង​បី ក៏​ស្ថិត​ក្នុង​ដំណើរ​នៃ​ការ​វិល​ត្រឡប់​ក្នុង​ខែ​នេះ​ដែរ​។

Ten Hag បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ស​ប្តា​ហ៍​មុន​ថា​៖ «​ពាក់កណ្តាល​ខែមករា យើង​រំពឹង​ថា​កីឡាករ​ជា​ច្រើន​នឹង​ត្រឡប់​មក​វិញ​»៕