Manchester United និង Cameroon បានឈានដល់កិច្ចព្រមព្រៀងអនុញ្ញាតអោយអ្នកចាំទី Andre Onana ចូលរួមសម្រាប់ការប្រកួត Africa Cup of Nations នាពេលខាងមុខ។
Onana ជាអ្នកចាំទីដៃទី 1 របស់ Man Utd ត្រូវបានបញ្ចូលឈ្មោះទៅក្នុងបញ្ជីកីឡាករ 27 នាក់របស់កាមេរូនសម្រាប់ការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃទី 13 ខែមករា។
កីឡាករវ័យ 27 ឆ្នាំរូបនេះនឹងត្រូវអវត្តមានរហូតដល់ 6 ប្រកួតសម្រាប់បិសាចក្រហម ប៉ុន្តែយោងទៅតាម The Athletic បានបញ្ជាក់ថា Onana មិនអាចចូលរួមនៅក្នុងការប្រកួតដំបូង ព្រោះត្រូវលេងក្នុងការប្រកួតជុំទី៣ នៃពានរង្វាន់ FA Cup ទល់នឹង Wigan នៅថ្ងៃទី 8 ខែមករា និងការប្រកួត Premier League ជាមួយ Tottenham នៅ ៦ថ្ងៃក្រោយមក៕