ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថា បានចូលរួមប្រជែងជាមួយ Manchester United និង Liverpool ក្នុងការនាំយកកីឡាករ Antonio Silva ប៉ុន្តែត្រូវបានគេរាយការណ៍ថា ក្លឹបទាំងនោះត្រូវចំណាយទឹកប្រាក់ច្រើន ដើម្បីចុះហត្ថលេខាលើតារា Benfica ។
Man United បានតាមដាន Silva តាំងពីខែតុលា ហើយត្រូវបានគេនិយាយថាជាអាទិភាពដំបូងរបស់ក្លឹប នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងាខាងមុខនេះ។
កីឡាករវ័យ 20 ឆ្នាំគឺជាខ្សែការពារវ័យក្មេងដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើពិភពលោក ហើយត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Kopa ក្នុងឆ្នាំ 2023 រួមជាមួយកីឡាករ Jude Bellingham និង Rasmus Hojlund។
គាត់ទើបតែបង្ហាញខ្លួនជាលើកដំបូងកាលពីរដូវកាលមុន ហើយបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្លឹបយក្សព័រទុយហ្គាល់ ដោយបានស៊ុតបញ្ចូលទី 20 គ្រាប់ក្នុង 34 ប្រកួត ខណៈដែលពួកគេបានឈ្នះពានរង្វាន់ Primeira Liga។ ទោះជាយ៉ាងណាក៏ដោយ Benfica មិនចង់លក់កីឡាកររូបនេះទេ ហើយទោះបីជា Silva មានតម្លៃផ្ដាច់កុងត្រាចំនួន 100 លានអឺរ៉ូក៏ដោយ។
បើយោងតាមកាសែត The Sun បានរាយការណ៍ថាក្រុមតោខៀវបានសម្លឹងឃើញខ្សែការពារកណ្តាលរូបនេះ អស់រយៈពេលជាច្រើនសប្តាហ៍ ហើយបានប្តេជ្ញាចិត្តនាំយកគាត់មកកាន់កីឡដ្ឋាន Stamford Bridge។
លើសពីនេះ របាយការណ៍ដដែលបាននិយាយថា ក្រុមរបស់លោក Mauricio Pochettino បានពិភាក្សាជាមួយ Benfica រួចហើយអំពីការដាក់សំណើរដែលមានតម្លៃចំនួន 52 លានផោនបូករួមនឹងខ្សែប្រយុទ្ធ Armando Broja។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្តល់ជូននេះត្រូវបានច្រានចោលភ្លាមៗដោយ Benfica ហើយក្លឹបព័រទុយហ្គាល់បានប្រាប់ Chelsea ថាប្រសិនបើពួកគេចង់បាន Silva ពួកគេត្រូវតែបំពេញតាមតម្លៃផ្ដាច់កុងត្រា 100 លានអឺរ៉ូ៕