ក្លឹ​ប Manchester United កំណត់​គោលដៅ​លើ​កីឡាករ Bayern Munich

0

ក្លឹ​ប Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កំណត់​គោលដៅ​លើ​កីឡាករ Eric Maxim Choupo-Moting នៅ​ក្នុង​បញ្ជី​សម្រាំង​របស់​ពួក​គេ សម្រាប់​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវរងា​។

ការ​សម្រេច​គ្រាប់​បាល់ វា​គឺជា​រឿង​ដ៏​ពិបាក សម្រាប់ Man Utd នៅ​រដូវ​កាល​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​តិច​ជាង​ចំនួន​សរុប 22 គ្រាប់​។ គន្លឹះ​នៃ​បញ្ហា​នេះ​គឺជា​ខ្សែប្រយុទ្ធ​កណ្តាល​របស់​ពួក​គេ​ដោយ Rasmus Hojlund និង Anthony Martial រកបាន​ត្រឹមតែ​ពីរ​គ្រាប់​សម្រាប់​ការ​បង្ហាញខ្លួន​ក្នុង​លី​គ​។

សម្រាប់​ការ​ប្រកប​អាជីព​នៅ​ទីក្រុង Munich របស់ Choupo-Moting គឺ​ទទួលលទ្ធផល​ល្អ ប៉ុន្តែ​ចាប់តាំងពី​ការ​មក​ដល់​របស់ Harry Kane គាត់​បាន​បាត់បង់​ឱកាស​ក្នុង​ការ​បង្ហាញខ្លួន​។ ដែល​វា​ជា​ហេតុផល​អាច​អោយ​គាត់​ផ្លាស់​មក​ទឹកដី Old Trafford៕