ក្លឹ​ប Manchester United ចង់​នាំ​យក​កីឡាករ Crystal Palace

0

ក្លឹ​ប Manchester United ចង់​នាំ​យក​កីឡាករ Michael Olise របស់ Crystal Palace ទៅ​ក្នុង​បញ្ជី​ផ្ទេរ​កីឡាករ​របស់​ពួក​គេ​។

Olise ត្រូវ​បាន Chelsea ដាក់​គោលដៅ​កាលពី​រដូវក្តៅ​មុន ខណៈ​ដែល Manchester City ក៏​ចាប់អារម្មណ៍​ដែរ ប៉ុន្តែ​គាត់​បាន​ជ្រើសរើស​ឱ្យ​ចុះ​កិច្ចសន្យា​ថ្មី​រយៈពេល 4 ឆ្នាំ​ជាមួយ Palace​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ កិច្ចព្រមព្រៀង​ផ្ដាច់​កុងត្រា​តម្លៃ 35 លាន​ផោន​ត្រូវ​បាន​ក្លឹ​ប​បញ្ចេញ​អោយ​ដឹង ដែល​ជា​ចេតនា​ចង់​លក់​កីឡាករ​រូប​នេះ​។

ដោយ​ឃើញ​ពី​សមត្ថភាព​របស់ Olise បាន​ធ្វើ​អោយ​ក្លឹ​ប​បិសាច​ក្រហម Man Utd បាន​គិត​ថា​កីឡាករ​រូប​នេះ​អាច​នាំ​អោយ​តំបន់​ប្រយុទ្ធ​កាន់តែ​មុត​ស្រួច ។ Olise បាន​រង​របួស​សរសៃពួរ ខណៈ​ពេល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​បារាំង​អាយុ​ក្រោម ២១ ឆ្នាំ ហើយ​បាន​ត្រឡប់​មក​ចូលរួម​ជាមួយ​ក្រុម Palace វិញ​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​។

គាត់​បាន​រក​ឃើញ​ទម្រង់​លេង និង​ភាព​មុត​ស្រួច​របស់​គាត់​យ៉ាង​ឆាប់រហ័ស​ចាប់តាំងពី​ពេល​នោះ​មក ដោយ​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​ទី​ពីរ​របស់​គាត់​ជាមួយនឹង Luton និង​ស៊ុត​បញ្ចូល​ទី​បាន 4 គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន 4 លើក​ចុង​ក្រោយ​៕