អតីតកីឡាករ Liverpool រូបនេះ សម្លឹងរកមើលការវិលត្រលប់មកកាន់អង់គ្លេសវិញ

0

បរទេស៖ ខ្សែប្រយុទ្ធរូបនេះ បានទៅចូលរួមជាមួយនឹងក្លឹប Al-Ahli កាលពីរដូវក្តៅកន្លងទៅពីក្លឹប Liverpool ដោយគ្មានតម្លៃខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាគាត់អាចនឹងវិលត្រលប់មកកាន់ Premier League វិញនៅក្នុងខែនេះ ស្របពេលក្លឹប​ Fulham ចង់ចុះហត្ថលេខាយករូបគាត់ខណៈដែល Sheffield United ធ្លាប់ចង់បានគាត់។

Roberto Firmino Al-Ahli 2023-24

កីឡាករ Firmino ត្រូវបានរាយការណ៍អំពីការមិនសប្បាយចិត្តនៅក្លឹប Al-Ahli ហើយក៏ត្រៀមខ្លួនក្នុងការចាកចេញ ក្រោយផ្ទេរទៅទីនោះទើបតែបាន ៦ខែ។ ទន្ទឹមនឹងនោះ ក្លឹប Fulham មានបំណងចង់វិនិយោគលើខ្សែប្រយុទ្ធថ្មី បន្ទាប់ពីបានអតីតកីឡាករ Aleksandar Mitrovic បានចាកចេញទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ ដោយចូលរួមជាមួយក្លឹប Al-Hilal ។

ថ្វីត្បិតតែមានការចាប់ផ្តើមដ៏ល្អឥតខ្ចោះមួយនៅក្លឹប Al-Ahli ដោយត្រូវបានផ្តល់ខ្សែដៃជាប្រធានក្រុម និងរកបាន hat-trick ក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតបើកឆាក Saudi Pro League ប៉ុន្តែកីឡាករ Firmino បានបរាជ័យក្នុងការស្វែងរកការស៊ុតបញ្ចូលទីក្នុងការប្រកួត ១៨ដង ជាបន្តបន្ទាប់របស់គាត់។

Firmino Al Ahli

កីឡាករដែលមានវ័យ ៣២ឆ្នាំ បានចំណាយពេល ៨ឆ្នាំជាមួយនឹងក្លឹប Liverpool ហើយពេលនេះគាត់បានសម្លឹងរកមើលការចាកចេញពីក្លឹប Ah-Ahli ក្នុងពេលឆាប់ៗនេះ ដើម្បីអាចត្រលប់មករកទម្រង់លេងល្អរបស់ខ្លួនវិញ៕