បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាខ្សែប្រយុទ្ធ Olivier Giroud មិនទាន់ចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយនឹងក្លឹប AC Milan នោះទេ ដោយគាត់កំពុងត្រូវបានបញ្ចុះបញ្ចូលអោយទៅចូលរួមជាមួយនឹងក្លឹបនៅ Major League Soccer នារដូវក្តៅខាងមុខ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Chelsea និង Arsenal នឹងផុតកុងត្រាជាមួយនឹងក្លឹប AC Milan នៅឆ្នាំ២០២៤នេះ។ ហើយបន្ទាប់មកគាត់អាចនឹងទៅចូលរួមជាមួយនឹងក្លឹបនៅអាមេរិក។ គាត់នឹងធ្វើការសម្រេចចិត្តអំពីអនាគតរបស់គាត់នៅកំឡុងខែមេសា ឫឧសភា៕