បរទេស៖ ក្លឹប Chelsea បាននាំយកកីឡាករ Andrey Santos ត្រលប់ពីការខ្ចីជើងនៅក្លឹប Nottingham Forest ហើយក៏រៀបចំដាក់អោយគាត់ធ្វើការខ្ចីជើង ៦ខែផ្សេងទៀត។

នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថា៖ “ចំនុចផ្សេងទៀតនៃរឿងនេះ គឺក្លឹប Chelsea កោះហៅកីឡាករ Andrey Santos មកពីការខ្ចីជើងដ៏ពិបាកមួយនៅក្លឹប Nottingham Forest។ ផែនការណ៍នៅតែមានសម្រាប់គាត់ គឺការខ្ចីជើង ៦ខែម្តងទៀត”៕