បរទេស៖ ប្រធានក្លឹប Girona លោក Pere Guardiola បានបញ្ជាក់ថាគាត់នឹងមិនអនុញ្ញាតអោយកីឡាករ Aleix Garcia ចាកចេញក្នុងពេលឆាប់ៗនេះទេ ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប Barcelona ក៏ដោយ។

លោក Guardiola បានប្រាប់ Relevo ថា៖ “ពួកយើងមិនចង់អោយគាត់ចាកចេញទេ។ ក្លឹប Barcelona មិនដែលមកសាកសួរពួកយើងនោះទេ។ យើងមិនបានទទួលសំណើណាមួយទេ ហើយផែនការរបស់យើងគឺបន្តជាមួយនឹងក្រុមដដែល”៕
