បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Calciomercato បានអោយដឹងថាអ្នកចាត់ការក្លឹប AS Roma លោក Jose Mourinho បានរាយការណ៍អំពីការចង់បានខ្សែការពារ Eric Dier របស់ក្លឹប Tottenham Hotspur។

លោក Jose Mourinho កំពុងតែមានបញ្ហានៅត្រង់តំបន់ការពារ ក្រោយកីឡាករ Evan Ndicka ត្រូវទៅជួយក្រុមជម្រើសនៅព្រឹត្តិការណ៍ Africa Cup of Nation និងការចរចាជាមួយនឹងក្លឹប Union Berlin ទៅលើខែការពារ Leonardo Bonucci ត្រូវបានបរាជ័យ។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហា Financial Fair Play (FFP) អាចនឹងរារាំងមិនអោយក្លឹប Roma នាំយកកីឡាករ Dier មកកាន់ទឹកដីអ៊ីតាលី។ ដើម្បីដោះស្រាយរឿងនេះ ក្លឹប Roma អាចនឹងអនុញ្ញាតអោយខ្សែការពារម្នាក់ចាកចេញ ដែលម្នាក់នោះអាចជាកីឡាករ Leonardo Spinazzola នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា៕
