បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Mirror បានអោយដឹងថាក្លឹប Arsenal មានផែនការក្នុងការលក់កីឡាករ Mohamed Elneny ដើម្បីអាចមានកន្លែងទំនេរក្នុងការផ្ទេរយកកីឡាករ Martin Zubimendi របស់ក្លឹប Real Sociedad។

គួរបញ្ជាក់ថាកីឡាករ Elneny គឺមានពេលវេលាលេងតិចតួចណាស់ ហើយគាត់ទើបតែបង្ហាញខ្លួនបានតែម្តងប៉ុណ្ណោះនៅ Premier League សម្រាប់រដូវកាលនេះ។ គេដឹងថាមានក្លឹបចំនួន ២នៅលីគទួរគី ដែលចង់បានគាត់នោះ គឺក្លឹប Trabzonspor និង Besiktas៕
