កីឡាករ Hakim Ziyech អាចនឹងត្រលប់មក Chelsea វិញក្នុងខែមករានេះ ខណៈដែល Galatasaray អាចនឹងបញ្ចប់កិច្ចសន្យាខ្ចីជើងរបស់គេមុនពេលកំណត់។
បន្ទាប់ពីបរាជ័យក្នុងការផ្ទេរទៅ PSG និង Saudi Pro League ទីបំផុត Ziyech បានចាកចេញពី Stamford Bridge កាលពីរដូវក្តៅមុន ក្នុងលក្ខខណ្ឌខ្ចីជើងទៅប្រទេសទួរគីជាក្លឹប Galatasaray។
កីឡាករវ័យ 30 ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី 4 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 6 ដងក្នុងការបង្ហាញខ្លួន 14 ប្រកួត។
ឥឡូវនេះយោងតាមសារព័ត៌មានទួរគី NTV Spor បានរាយការណ៍ថា Galatasaray ត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ចប់ការខ្ចីជើង Ziyech ហើយបញ្ជូនគាត់ត្រឡប់មកក្លឹបភាគខាងលិចទីក្រុងឡុងដ៍វិញ៕