យោងតាម Metro បានអោយដឹងថា កីឡាករ Harvey Elliot និង Dominik Szoboszlai គឺជាជម្រើសដើម្បីជំនួស Mohamed Salah នៅពេលគាត់ទៅចូលរួមជាមួយក្រុមជម្រើសជាតិអេហ្សីបក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations។
ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់កាប្រកួតជាមួយក្រុម Newcastle United កាលពីយប់មិញ ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានមួយគ្រាប់ ខណៈដែលក្រុមរបស់គាត់ទទួលបានជ័យជម្នះក្នុងលទ្ធផល 4-2 ដែលនាំឱ្យពួកគេនាំមុខបីពិន្ទុលើក្រុមលេខពីរនៃកំពូលតារាងក្របខ័ណ្ឌ Premier League។ វាជាការប្រកួតចុងក្រោយរបស់ខ្សែប្រយុទ្ធ Liverpool មុនពេលចូលរួមជាមួយក្រុមជម្រើសជាតិអេហ្ស៊ីប។
Salah អាចនឹងអវត្តមានរហូតដល់ 8 ប្រកួត ប្រសិនបើអេហ្ស៊ីបឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ទ្វីបអាហ្រិ្វក ក្នុងប្រទេសកូតឌីវ័រ ដែលធ្វើឱ្យ Jurgen Klopp ជួបការលំបាកសម្រាប់តំបន់ប្រយុទ្ធ។
តាមការចុះផ្សាយរបស់ Sky Sports បានសនិ្នដ្ឋានថា Szoboszlai អាចត្រូវបានផ្លាស់ប្តូរពីតួនាទីជាខ្សែបម្រើមកលេងនៅតំបន់ប្រយុទ្ធ។ ជម្រើសទីពីរអាចជាកីឡាករ Harvey Elliot។
ទោះបីជាក្រុមហង្សក្រហមមានខ្សែប្រយុទ្ធច្រើនដូចជា Diogo Jota, Darwin Nunez និង Cody Gakpo ប៉ុន្តែគ្មាននរណាម្នាក់អាចលេងបាននៅតំបន់របស់ខ្សែប្រយុទ្ធដែលមានជំនាញជើងឆ្វេងនោះទេ៕