កីឡាករ Paulo Dybala បានជូនដំណឹងដល់ក្លឹបនៅ Premier League ថាគាត់មានតម្លៃផ្ដាច់កុងត្រាពីក្លឹប Roma ចំនួន 13 លានអឺរ៉ូ។
កីឡាករវ័យ 30 ឆ្នាំរូបនេះបានចូលរួមជាមួយ Roma ក្នុងឆ្នាំ 2022 បន្ទាប់ពីចំណាយពេលប្រាំពីររដូវកាលជាមួយ Juventus ដោយស៊ុតបញ្ចូលទីបាន 16 គ្រាប់ក្នុងការបង្ហាញខ្លួន 37 ប្រកួតនៅ Serie A ចាប់តាំងពីផ្លាស់ទៅរដ្ឋធានីអ៊ីតាលី។
កីឡាករសញ្ជាតិអាហ្សង់ទីនស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ 2025 ប៉ុន្តែ Gazzetta រាយការណ៍ថា ក្លឹបធំៗជាច្រើននៅ Premier League បានចាប់អារម្មណ៍ចុះហត្ថលេខាលើគាត់ក្នុងទីផ្សាដោះដូរកីឡាករខែមករា។
គួបញ្ជាក់ផងដែរ Dybala បានរងរបួសជង្គង់ និងសរសៃពួរក្នុងរដូវកាលនេះ ប៉ុន្តែបានបង្ហាញខ្លួន 12 ប្រកួតនៅ Serie A សម្រាប់ Roma ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងជាកីឡាករសំខាន់សម្រាប់លោក Jose Mourinho៕