បរទេស៖ ខ្សែការពារសញ្ជាតិបារាំងដែលមានកុងត្រាបច្ចុប្បន្ននៅ Old Trafford នឹងផុតនៅរដូវក្តៅនេះ។ ខាងក្លឹប United មិនទាន់ធ្វើការសម្រេចចិត្តទៅជម្រើសក្នុងការបន្តកុងត្រារយៈពេល ១២ខែទៀតអោយគាត់នោះ ស្របពេលមិនទាន់មានការពិភាក្សាទៅលើលក្ខខណ្ឌផ្លូវការណាមួយសម្រាប់កីឡាករវ័យ ៣០ឆ្នាំរូបនេះ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករ Varane អាចមានសិទ្ធិក្នុងការពិភាក្សាទៅលើកុងត្រាជាមួយនឹងក្លឹបនៅក្រៅប្រទេសអង់គ្លេសបាន ហើយបើយោងតាមការចេញផ្សាយរបស់ Manchester Evening News បានអោយដឹងថាកីឡាករសញ្ជាតិបារាំងរូបនេះ នៅមិនទាន់ធ្វើការសម្រេចចិត្ត ថាគាត់នឹងទទួលយកនៅការកាត់ប្រាក់ឈ្នួលដើម្បីបន្តស្នាក់នៅជាមួយក្លឹប Manchester United។
កីឡាករ Varane មើលទៅមិនចង់ធ្វើការចាកចេញនៅខែមករានេះទេ ប៉ុន្តែមានអារម្មណ៍ថាគាត់អាចនឹងត្រូវបង្ខំអោយចាកចេញ។ នេះដោយសារតែមានការខកចិត្តចំពោះការលេងរបស់គាត់សម្រាប់ក្លឹប United នៅក្នុងរដូវកាល ២០២៣-២៤ ដែលវាជាបញ្ហាត្រូវលើកយកមកដោះស្រាយ។ កីឡាករ Varane បានខកខានលេង ៧ប្រកួតសម្រាប់បិសាចក្រហមនារដូវកាលនេះ ហើយគាត់បានខកខានតែ ៣៨ដងប៉ុណ្ណោះក្នុងចំណោម ១៣៨ប្រកួតក្រោយផ្ទេរមកពីក្លឹប Real Madrid កាលពីឆ្នាំ២០២១មក៕
