ក្លឹប Leicester City ចង់ខ្ចីជើងកីឡាកររបស់ក្លឹប Liverpool ម្នាក់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Leicester City បានធ្វើការកម្មភាពក្នុងការសុំខ្ចីជើងខ្សែប្រយុទ្ធស្លាប Fabio Carvalho របស់ក្លឹប Liverpool ហើយ ក្រោយគាត់ត្រលប់មកពីការលេងខ្ចីជើងនៅក្លឹប RB Leipzig។ ក្លឹបហង្សក្រហមបានយក Carvalho ត្រលប់មកពីការខ្ចីជើងរយៈពេលវែងនៅ RB ដោយសារតែគាត់មិនមានពេលវេលាលេងគ្រប់គ្រាន់ ស្របពេលដែល Leicester ចាប់អារម្មណ៍ចង់បានរូបគាត់។

Fabio-Carvalho

កីឡាករ Carvalho ដែលមានវ័យ ២១ឆ្នាំ ជាកីឡាករដែលមានទេពកោសល្យមួយរូប ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អនៅ Championship។ ខាងក្លឹប Liverpool កំពុងតែពិចារណាទៅលើជម្រើសក្នុងការផ្ទេរកីឡាករ Carvalho ក្រោយមានក្លឹបជាច្រើនចាប់អារម្មណ៍ចង់ខ្ចីជើងគាត់៕