បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Juventus ដែលចង់បានខ្សែបម្រើ Kalvin Phillips របស់ក្លឹប Manchester City ក្នុងលក្ខខណ្ឌខ្ចីជើងនោះ បានដកខ្លួនចេញវិញហើយ។
លោក Massimiliano Allegri ដែលជាគ្រូបង្វឹកបានប្រើប្រាស់នៅអំណាចរបស់ខ្លួនដើម្បីធ្វើការរារាំងក្នុងការផ្ទេរមួយនេះ ដោយលោកជឿជាក់ថារបៀបលេង Phillips មិនសាកសមនឹងទម្រង់របស់លោកនោះទេ។

ខាងក្លឹប Juventus ប្រហែលជាធ្វើការប្តូរគោលដៅរបស់ខ្លួនទៅរកខ្សែបម្រើ Pierre-Emile Hojbjerg របស់ក្លឹប Tottenham Hotspur វិញ ៕
